កម្មវិធី«ប្រយោគបុរាណចិនដែលលោកXi Jinpingចូលចិត្តប្រើ»រដូវកាលទី៣(ភា សាអេស្ប៉ាញ)បានចាក់ផ្សាយតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់ប្រទេសប៉េរូ

 អន្តរជាតិ
 ១៧ វិច្ឆិកា ២០២៤
 45

ក្នុងខណៈពេលដែលលោកXi Jinpingប្រធានរដ្ឋចិនអញ្ជើញទៅកាន់ក្រុងលីម៉ា ដើម្បីចូលរួមកិច្ចប្រជុំក្រៅផ្លូវការលើកទី៣១នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប៉េរូកម្មវិធី ទូរទស្សន៍ក្រោមចំណងជើងថា«ប្រយោគបុរាណចិនដែលលោកXi Jinpingចូលចិត្ត ប្រើ»រដូវកាលទី៣(ភាសាអេស្បា៉ញ)បានចាក់ផ្សាយតាមស្ថានីយវិទ្យុនិងទូរទស្សន៍ ជាតិប៉េរូនិងបណ្តាញទូរទស្សន៍ប៉េរូជាដើម។ប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់ប៉េរូ បានប្រកាសពីដំណឹងចាក់ផ្សាយដែលធ្វើឱ្យគ្រប់មជ្ឈដ្ឋានរបស់ប៉េរូរពឹងទុកនិងចាប់អារម្មណ៍ជាទូទៅដោយបានសម្គាល់ឃើញថាប្រការនេះនឹងបើកបង្អួចមួយ សម្រាប់ប្រជាជនប៉េរូស្វែងយល់ដឹងអំពីគំនិតអភិបាលកិច្ចជាតិរបស់ថ្នាក់ដឹកនាំចិននិងឈ្វេងយល់ពីសភាពការណ៍ជាក់ស្តែងនៃការធ្វើទំនើបកម្មតាមបែបផែនចិន។ កម្មវិធី«ប្រយោគបុរាណចិនដែលលោកXi Jinpingចូលចិត្តប្រើ»រដូវការទី៣(ភា សាអេស្បា៉ញ)បានបង្ហាញពីខ្លឹមសារដូចជាការបន្តវេនវប្បធម៌អរិយធម៌អេកូឡូស៊ីការកាត់បន្ថយភាពក្រីក្រនិងការផ្លាស់ប្តូរអរិយធម៌ជាដើមដែលបានអធិប្បាយ យ៉ាងក្បោះក្បាយពីគុណតម្លៃសកលនៃវប្បធម៌ប្រព្រៃណីរបស់ប្រជាជាតិចិនបង្ហាញយ៉ាងរស់រវើកនូវគតិបណ្ឌិតខាងនយោបាយដ៏អស្ចារ្យនិងចំណេះដឹង ខាងវប្បធម៌និងប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅរបស់លោកXi Jinping។ សូមបញ្ជាក់ថាកម្មវិធីនេះក៏នឹងចាក់ផ្សាយតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗជិត១ រយក្នុងតំបន់អាមេរិកឡាទីននិងនៅទូទាំងពិភពលោកផងដែរ៕

អត្ថបទដោយ៖ kloem-news