ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង! ក្រសួងធនធានធម្មជាតិចិន និងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនឈានដល់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត កម្មវិធីឈ្មោះ«ធម្មជាតិប្រទេសចិន »ចាប់ដំណើរការការចាក់ផ្សាយ
ថ្ងៃទី ៦ ខែមិថុនា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងក្រសួងធនធានធម្មជាតិចិន និងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងពិធីសម្ពោធការចាក់ផ្សាយកម្មវិធីឈ្មោះ «ធម្មជាតិប្រទេសចិន»ត្រូវបានប្រារព្ធឡើងនៅទីក្រុងប៉េកាំង។ លោក Guan Zhi’ou រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិចិន និងលោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG)បានថ្លែងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍នេះ។
អត្ថបទដោយ៖ kloem-news