រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម លោក Nguyen Kim Son បានស្នេីដាក់បញ្ចូលភាសាខ្មែរ ថៃ និងឥណ្ឌូនេស៊ី ក្នុងសាលារៀននៅប្រទេសវៀតណាម ក្រោយពីចាប់ផ្តើមបង្រៀនភាសាឡាវចាប់ពីឆ្នាំ ២០២៦ នេះ។

ដោយភ្ជាប់ជាផ្នែកមួយនៃកម្មវិធីបង្រៀនភាសាបរទេសសម្រាប់រយៈពេល ២០២៦-៣5 ដែលបានប្រកាសកាលពីចុងសប្តាហ៍មុន។ ក្រសួងនេះ គ្រោងនឹងដាក់ភាសាខ្មែរនៅឆ្នាំ ២០២៨ និងភាសាថៃ និងឥណ្ឌូនេស៊ី ពីឆ្នាំ ២០៣០ ដើម្បីជួយអនុវត្តកិច្ចព្រមព្រៀង ដែលវៀតណាមមានជាមួយប្រទេសជិតខាង។
រដ្ឋមន្ត្រីក្រសួងអប់រំ លោក Nguyen Kim Son បានលើកឡើងអំពីផែនការនេះ ក្នុងជំនួបពិភាក្សាកាលពីដើមខែមិថុនា ជាមួយលោក Khamphao Ernthavanh ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅវៀតណាម។
គម្រោងនេះ នឹងត្រូវបានសាកល្បងនៅក្នុងតំបន់ជាប់ព្រំដែនឡាវ និងពង្រីកនៅពេលដែលមានគ្រូបង្រៀនគ្រប់គ្រាន់។
កែសម្រួលអត្ថបទដោយ៖ កែវ មាស
ប្រភព៖ vnexpress international