ប្រទះឃេីញសាកសព៥នាក់​ មានអាយុពី ៣០-៧៦ ឆ្នាំ នៅក្នុងអាងផលិតទឹកត្រីមួយកន្លែង​

 អន្តរជាតិ
 ១០ ធ្នូ ២០២៤
 56
​ ភិចឆាប៊ុនខេត្ត​ភាគ​ខាងជើង​​ប្រទេសថៃ​៖​ កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ ទី១០​ ខែធ្នូ​ ឆ្នាំ២០២៥ ប៉ូលិស​ជឿថា​ការស្លាប់របស់បុរសទាំង៥នាក់នេះ​ ​អាចបណ្តាលមកពីការចុះសម្អាតអាងទឹកត្រី​ ដែលមាន​ឧស្ម័ន​ពុល​។ ការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តបានរាយការណ៍ថា នគរបាលផ្នែកកោសល្យវិច្ច័យបានឈានដល់ការសន្និដ្ឋាននេះ បន្ទាប់ពីបានពិនិត្យសាកសពបុរសទាំង ៥នាក់ ដែលប្រទះឃើញដេកស្លាប់នៅក្នុងអាងទឹកត្រី​ នា ភូមិទី៥ ឃុំណងកូវ ស្រុកឡុំសាក់ វេលាម៉ោងប្រហែល ៥.៤៩រសៀល។​ ហេីយជនរងគ្រោះចំនួន៥នាក់​នេះ​  មាន២នាក់​ដែល ម្នាក់ជាអ្នកគ្រប់គ្រងរោងចក្រ និងម្នាក់ជាកូនប្រសាថៅកែរោងចក្រ។

អត្ថបទដោយ៖ kloem-news