សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង «មគ្គទេសក៍អាស៊ានសម្រាប់អភិបាលកិច្ច GenAI»
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង «មគ្គទេសក៍អាស៊ានសម្រាប់អភិបាលកិច្ច GenAI» ក្រោមអធិបតីភាពរបស់ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីមន្ត្រីក្រសួងប្រៃសណីយ៍ និងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។
សិក្ខាសាលានេះត្រូវបានរៀបចំធ្វើទ្បើង ខណៈដែលមួយរយៈចុងក្រោយនេះពិភពលោកបានងាកមកចាប់អារម្មណ៍លើ AI កាន់តែខ្លាំងដោយសារការរីកដុះដាលនៃបញ្ញាសិប្បនិម្មិតបង្កើតមាតិកា។
សិក្ខាសាលានេះ មានគោលបំណងសម្របសម្រួលជាមួយស្ថាប័នផ្សេងៗ ក្នុងកម្រិតតំបន់ ខណៈប្រទេសអាស៊ានកាលពីឆ្នាំ ២០២៣ បានអនុម័តមគ្គុទេសក៍បន្ថែមរបស់អាស៊ានស្ដីពីអភិបាលកិច្ច និងក្រមសីលធម៌ AI។
លោក សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានមានប្រសាសន៍នៅថ្ងៃថា កម្មវិធី បញ្ញាសិប្បនិម្មិ (AI) នៅកម្ពុជានៅជាដំណាក់កាលដំបូងនៅឡើយ បញ្ហាប្រឈម មិនទាន់អាចនិយាយបាននោះទេ ខណៈក្រសួងប្រៃសណីយ៍ កំពុងសហការជាមួយអង្គការយូនីស្កូ ដើម្បីសិក្សាថា តើបច្ចុប្បន្នស្ថានភាពកម្ពុជានៅទីណាក្នុងការប្រើប្រាស់ AI។លោក លោក សំ សិទ្ធិសេរី បន្តថា ក្របខណ្ឌកម្ពុជារបស់ក៏ដូចគ្នា កម្ពុជាទទួលបានផលប្រយោជន៍ច្រើនពីការប្រើប្រាស់ AI ប្រសិនបើយើងអាចចេះប្រើវា ប៉ុន្តែបើយើងមិនចេះប្រើវាទេ វាអាចជះផលអវិជ្ជមានមកវិញ។
លោក សំ សិទ្ធិសេរីបានបន្តថា «AI គឺជាបច្ចេកវិទ្យាមួយ ដែលជួយសម្រួលការងារយើងច្រើន មានផលប្រយោជន៍ច្រើន កាត់បន្ថយតម្លៃ និងពេលវេលា។ ពីមុនយើងធ្វើការងារ ១០ ម៉ោង ឥលូវយើងអាចធ្វើការងារត្រឹម ១០ នាទី ជាមួយបច្ចេកវិទ្យា AI ដែលអាចជួយសម្រួលបានច្រើន វាអាចជាជំនួយបច្ចេកទេស ឬប្រតិបត្តិការផ្សេងៗ ប៉ុន្តែក៏អាចមាន ហានិភ័យដែរ»។
អត្ថបទដោយ៖ kloem-news