ការហាត់សមលើកទី ៣ នៃកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំចិនឆ្នាំ២០២៥នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបញ្ចប់

 សង្គម
 5 ថ្ងៃមុន
 20
នៅថ្ងៃទី ១៧ ខែមករា ការហាត់សមលើកទី ៣ នៃកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំចិនឆ្នាំ២០២៥នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបញ្ចប់ដោយជោគជ័យ ។ ឆាកសម្តែងបន្ទាប់បន្សំចំនួន៤ នៅក្រុង Chongqing, ក្រុង Wuhan ខេត្តHubei, ក្រុងLhasa ភូមិភាគស្វយ័តXizang និងក្រុងWuxi ខេត្ត Jiangsu បានបង្ហាញមុខជាលើកដំបូង ហើយបានសម្រេចការហាត់សមកម្មវិធីជាមួយនឹងឆាកសម្តែងសំខាន់នៅក្រុងប៉េកាំង ។ កម្មវិធីច្រៀង រាំ  សៀករហស្សកម្ម ក្បាច់គុននិងកម្មវិធីផ្សេងទៀតប្រកបដោយការច្នៃប្រឌិតថ្មី កម្មវិធីរាត្រីសមោសរទាំងមូលត្រូវបានរៀបចំចាត់ចែងនិងសម្តែងបានយ៉ាងរលូន។ កម្មវិធីបង្ហាញលើឆាកសម្តែងបន្ទាប់បន្សំចំនួន៤ខាងលើបង្ហាញពីការអភិវឌ្ឍរបស់ចិនក្នុងយុគសម័យថ្មី និងមានលក្ខណៈពិសេសនៃទំនៀមទម្លាប់ប្រជាប្រិយខុសៗគ្នាក្នុងតំបន់នានា ដើម្បីបង្ហាញពីទេសភាពដ៏ស្រស់ស្អាតនិងទិដ្ឋភាពអភិវឌ្ឍន៍ក្នុងគ្រប់វិស័យរបស់ចិន។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក៏បានរៀបចំធ្វើសកម្មភាព “កម្មវិធីអបអរទទួលរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន” ដើម្បីធ្វើឱ្យទស្សនិកជនអន្តរជាតិឈ្វេងយល់ពីបរិយាកាសសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំចិននិងកម្លាំងទាក់ទាញរបស់វប្បធម៌ចិនតាមរយៈការសម្តែងសិល្បៈ ការដកបទពិសោធពីបេតិកភណ្ឌវប្បធម៌អរូបីនិងការចាក់ផ្សាយកម្មវិធីជាដើម។កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំចិនរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានក្លាយជានាមប័ណ្ណវប្បធម៌មួយ ដើម្បីឱ្យពិភពលោកឈ្វេងយល់ពីប្រទេសចិន ។

អត្ថបទដោយ៖ kloem-news