ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានផ្ញើលិខិតទៅកាន់ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស ថា ក្រសួងមហាផ្ទៃ បានប្រកាសមោឃភាពលិខិតឆ្លងដែនធម្មតាលេខ NO1309414 របស់ឈ្មោះ ហេង សិទ្ធី (Heng Sithy) ភេទប្រុស កើតថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៨៩ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១៨០២ ដ.ច.ន ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ពីបទគំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅប្រទេសកម្ពុជាក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។
ចំពោះករណីនេះសមត្ថកិច្ចរបស់កម្ពុជា បានសហការជាមួយប៉ូលីស Interpol ដាក់ឈ្មោះអតីតឧកញ៉ា ហេង សិទ្ធី ទៅក្នុងនិវេទក្រហម ដើម្បីតាមចាប់ខ្លួន៕