ការធានានិង កែលម្អសុខុមាលភាពរបស់ប្រជាជនចិនគ្មានទីបញ្ចប់ទេ មានតែទីចាប់ផ្តើមថ្មីបន្តគ្នារហូត

 សង្គម
 ១៤ មករា ២០២៥
 29
គោលនយោបាយសេដ្ឋកិច្ចតាមរបែបផែនចិន បានផ្តល់ជាបទពិសោធន៍ដល់ប្រទេសនានាយល់ពីប្រទេសចិនដែលបានធ្វើឲ្យប្រាកដថា មិនមានចំណុចខ្សោយ ភាពចន្លោះប្រហោងបំបាត់ឧបសគ្គលាក់កំបាំងនៅក្នុងកិច្ចការសន្ដិសុខសាធារណៈនោះទេ រដ្ឋាភិបាលចិនតែងយកចិត្តទុកដាក់ចំពោះបញ្ហាសំខាន់ ចំណុចទន់ខ្សោយ ហើយលើកកម្ពស់កម្រិតសន្តិសុខសាធារណៈ ដោយពិភពលោកបានសង្កេតឃើញពីវិជ្ជមានភាពនេះតាមរយៈការថែទាំដល់កុមារ និងមនុស្សចាស់នៅផ្ទះដែលត្រូវការជំនួយក្នុងពេលដែលសមាជិកគ្រួសារផ្សេងទៀតបានទៅធ្វើការនៅតាមទីក្រុង ដោយតាមរយៈយន្តការ និងចាត់វិធានការនានាដើម្បីធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រង និងសេវាកម្ម ដោយឲ្យប្រជាជនចិនរស់នៅដោយសុខសាន្តក្នុងគ្រួសារដ៏ធំរបស់លទ្ធិសង្គមនិយមតាមបែបផែនចិន ហើយបើតាមរបាយការណ៍សុភមង្គលពិភពលោករបស់អង្គការសហប្រជាជាតិ យើងនៅចាំបានថាកាលពីឆ្នាំ២០២៣កន្លងទៅ សន្ទស្សន៍សុភមង្គលរបស់ប្រទេសចិនមាន៥,៩៧ពិន្ទុ ដែលជាប់ចំណាត់ថ្នាក់ទី៦០ក្នុងចំណោម១៤៣ប្រទេស។ នៅក្នុងបរិបទនៃការកើនឡើងសម្ពាធនៃការធ្លាក់ចុះសេដ្ឋកិច្ច និងការកើនឡើងនៃបញ្ហានិងទំនាស់ក្នុងសង្គម ការធានានូវជីវភាពរស់នៅជាមូលដ្ឋាន និងសុខុមាលភាពរបស់ប្រជាជនពិតជាមានសារៈសំខាន់ណាស់។ ប្រទេសចិនតែងចាត់ទុកបញ្ហាដែលប្រជាពលរដ្ឋចាត់ទុកថាជាបញ្ហាធ្ងន់ធ្ងរបំផុត ដែលអាចមើលឃើញថា មានលក្ខណៈជាបន្ទាន់ ហើយខិតខំបំពេញកិច្ចការរបស់ខ្លួនលើកកម្ពស់សុខុមាលភាពកាន់តែមានគោលដៅ ប្រសិទ្ធភាព និងនិរន្តរភាពច្រើនជាងមុនផងដែរ។ ខណៈពេលដែលប្រទេសចិននៅតែបន្តកំណែទម្រង់រចនាសម្ព័ន្ធខាងផ្នែកផ្គត់ផ្គង់ រួមជាមួយភាពរីកចម្រើននៃបញ្ញាសិប្បនិម្មិត បុគ្គលិកមួយចំនួននឹងត្រូវបញ្ឈប់ការងារ ហើយដូច្នេះរដ្ឋាភិបាលចិនតែងផ្តោតលើការបង្កើតការងារបន្ថែម អនុវត្ត និងកែលម្អវិធានការផ្តល់ជំនួយជួយប្រជាជនស្វែងរកការងារធ្វើ ដែលធានានូវជីវភាពរស់នៅជាមូលដ្ឋានរបស់ប្រជាជន។ ជារួម ប្រទេសចិនក្នុងរយៈពេល៧៥នេះនៃការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ប្រទេសចិនតែងយល់ឃើញថា«ឱកាសកម្រនឹងកើតឡើង ពិបាកនឹងចាប់យក ហើយងាយនឹងបាត់បង់» ដូច្នេះប្រទេសចិនតែងផ្តួចផ្តើមនូវគំនិតនិងប្រាជ្ញានានារបស់ខ្លួនដើម្បីឱ្យសេដ្ឋកិច្ចរបស់ប្រទេសចិនចាប់យកបាននូវឱកាសដ៏កម្រដែលផ្តល់ដោយសេដ្ឋកិច្ចសកលភាវូបនីយកម្មដើម្បីភាពធន់នៃសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងដើម្បីសុខុមាលភាពសាធារណៈរបស់ប្រជាជនចិន ហើយសេដ្ឋកិច្ចរបស់ប្រទេសចិនក៏នឹងផ្តល់កាលានុវត្តភាពដល់សេដ្ឋកិច្ចសកល និងមនុស្សជាតិវិញផងដែរ ជាក់ស្តែងប្រទេសជាច្រើននៅក្នុងពិភពលោកបាននិងកំពុងទន្ទឹងរង់ចាំការវិលត្រឡប់ ឬការអញ្ជើញមកដល់របស់វិនិយោគិនចិនមកបណ្តាក់ទុននៅក្នុងប្រទេសរបស់ខ្លួន៕ ដោយបណ្ឌិត ជា មុនីឫទ្ធិ សមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន

អត្ថបទដោយ៖ kloem-news